ពិធីបិទសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកែប

ខេត្តកែប៖ បន្ទាប់ពីសន្និបាតមួយព្រឹក ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅរសៀលថ្ងៃទី១១ ខែធ្នូ ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកែប បានប្រារព្ធពិធីបិទសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។
 
អង្គពិធីក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ឯកឧត្តម អមដំណើរគណៈប្រតិភូ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានពន្ធធនាគារខេត្ត មេបញ្ជាការនគរបាលការពារព្រំដែនទឹកវរ:លេខ៤៣០ មន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រីស្នងការរង នាយករដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងនាយនគរបាលជាតិ ខេត្ត ក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួន១២២នាក់។
 
តាមរបាយការណ៍លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានបញ្ជាក់ថា: ឆ្នាំ២០២៤ នគរបាលខេត្តកែប បានបំពេញភារកិច្ចស្នូលតាមការណែនាំរបស់ថ្នាក់លើ ទាំងការច្នៃប្រឌិត ម្ចាស់ការដោយខ្លួនឯង រក្សាបានល្អ ខឿនសន្តិសុខ សណ្តាប់ធ្នាប់សង្គម កសាងអភិវឌ្ឍន៍អង្គភាព ពង្រឹងវិន័យ បទបញ្ជាផ្ទៃក្នុងបានល្អ ដែលនាំឱ្យអង្គភាពទទួលបាននូវការកោតសរសើរ និងនាំឱ្យមូលដ្ឋានភូមិ ឃុំ សង្កាត់ទាំង៥ ជាប់ចំណាត់ថ្នាក់លេខ១:៣ឃុំសង្កាត់ និងចំណាត់ថ្នាក់លេខ២:២ឃុំសង្កាត់(ពុំមានឃុំសង្កាត់ណាមួយគ្មានចំណាត់ថ្នាក់នោះទេ)។
 
បន្ទាប់ពីបូកសរុបលទ្ធផលនៃអង្គប្រជុំរួចមក ក្នុងឱកាសនោះដែរក៏មានការប្រគល់ជូន ប័ណ្ណនិងលិខិតសរសើរ ពីក្រសួងមហាផ្ទៃ ផ្ដល់ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត អធិការនគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។
 
មានប្រសាសន៍ទៅកាន់អង្គសន្និបាត លោក អភិបាលរងខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង បានកោតសរសើរនូវស្នាដៃរបស់កងកម្លាំងរបស់នគរបាលខេត្តកែប ទាំងអស់ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ គណអធិបតី បានណែនាំឱ្យ នាយ នាយរងនគរបាល ត្រូវរួមគ្នាពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រហ្មទណ្ឌ គ្រឿងញៀន ក្មេងទំនើង ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ការងារបង្ការ ពន្លត់អគ្គិភ័យ ព្រមទាំងការងារការពារវិនិយោគនិងទេសចរណ៍ ក្រោមការដឹកនាំ របស់ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក បន្តបំពេញភារកិច្ចស្នូលឱ្យបានល្អ ដើម្បីប្រជាជន ភ្ញៀវទេសចរណ៍ រស់នៅ មកលេងកំសាន្ត ប្រកបដោយជំនឿ ជឿជាក់ និងទំនុកចិត្ត៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់