ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ កញ្ញា ជូហ៊ី អាន (Joohee Anh)

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ កញ្ញា ជូហ៊ី អាន (Joohee Anh)
 
ភ្នំពេញ​ ៖​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ កញ្ញា ជូហ៊ី អាន (Joohee Anh) ប្រធានក្រុមផ្នែកហិរញ្ញប្បទានប្រែប្រួលអាកសធាតុនៃធនាគារធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) នៅរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។ 
 
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធនាគារធនាគារអភិវឌ្ឍន៍កូរ៉េ និងបានលើកឡើងនូវការងារជាអាទិភាពរបស់ក្រសួងបរិស្ថានដែលសំដៅដល់សសរត្តម្ភទាំង ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ស្របនឹងការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី តំណាងប្រតិភូនៃធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) កញ្ញា ជូហ៊ី អាន ក៏បានសម្តែងនូវការសាទរចំពោះភាពស្អាតរបស់កម្ពុជា តាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការងារអាទិភាពរបស់ក្រសួងបរិស្ថាន ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍កូរ៉េ(KDB) ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមករវាងក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍កូរ៉េ(KDB) ដែលក្រសួងបរិស្ថានបានគាំទ្រលើមូនិធិអាកាសធាតុបៃតង(GCF)។
 
សូមជម្រាបជូនថា ធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ធ្លាប់បានសរសេរលិខិតថ្លែងអំណរគុណជូនចំពោះក្រសួងបរិស្ថាន ដែលបានរួមចំណែកក្រោមកិច្ចសហប្រតិបត្តិការរៀបចំគម្រោងមូលនិធិអាការធាតុបៃតង ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍អាជីវកម្ម ដើម្បីលើកកម្ពស់នវានុវត្តន៍នៃភាពជាម្ចាស់សម្រាប់បច្ចេកវិទ្យាប្រែប្រួលអាកាសធាតុ «Collaborative R&DB Programme for Promoting the Innovation of Climate Technopreneur ship»៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់