ប្រធានសាលាដំបូងខេត្តតាកែវ ចុះសួរសុខទុក្ខនឹងនាំយកសម្ភារៈថ្នាំពេទ្យ និងថវិកាមួយចំនួន ចែកជូនគ្រួសារខ្វះខាតមានជំងឺរ៉ាំរ៉ៃយូរឆ្នាំនៅឃុំលាយបូរ ស្រុកត្រាំកក់

ប្រធានសាលាដំបូងខេត្តតាកែវ ចុះសួរសុខទុក្ខនឹងនាំយកសម្ភារៈថ្នាំពេទ្យ និងថវិកាមួយចំនួន ចែកជូនគ្រួសារខ្វះខាតមានជំងឺរ៉ាំរ៉ៃយូរឆ្នាំនៅឃុំលាយបូរ ស្រុកត្រាំកក់
 
ចេញផ្សាយ​១៨/១២/២០២៤
​ដោយ៖​PY-News​
 
ខេត្តតាកែវ៖ លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកជាសម្ភារៈថ្នាំពេទ្យ ថវិកាមួយចំនួន ទៅចែកជូនដល់គ្រួសារខ្វះខាតមួយគ្រួសារ ឈ្មោះ មិត្ត ស្រីលក្ខណ៍ អាយុជាង ២០ ឆ្នាំ ប្តីឈ្មោះ ឈួន រ៉ា និងមានកូនក្នុងបន្ទុកចំនួន ០២នាក់ នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ដែលកំពុងមានជំងឺរ៉ាំរ៉ៃយូរឆ្នាំ សម្រាកនៅផ្ទះ ។ 
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកជំទាវប្រធានសាលាដំបូងខេត្ត បានសម្តែងនូវក្តីអាណិត្តអាសូរ និងដោយសារមានចិត្តមេត្តាករុណាជាខ្លាំងទៅដល់គ្រួសារក្មួយស្រីខាងលើ បន្ទាប់ពីសង្កេតឃើញពីទុក្ខលំបាករបស់ពួកគាត់ ហើយក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាគ្រួសារអ្នកតាកែវតែមួយ យើងត្រូវរួមសុខរួមទុក្ខ និងនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ។
លោកជំទាវប្រធានសាលាដំបូងខេត្ត បានផ្ដាំផ្ញើឱ្យប្អូនស្រីតែកំពុងតែមានជំងឺរ៉ាំរ៉ៃយូរឆ្នាំ ឱ្យថែសុខភាព រកថ្នាំសង្កូវ យកមកប្រើប្រាស់ឲ្យទាន់ពេលវេលានិងបានការមើលថែពីគ្រូពេទ្យ។ ក្នុងឱកាសនោះផងដែរ លោកជំទាវបាននាំយកថវិកាមួយចំនួនដើម្បីផ្ដល់ជូនគ្រួសារប្អូនស្រី ដែលកំពុងតែមានជំងឺដេកនៅលើកន្ទេលរ៉ាំរ៉ៃ ដើម្បីយកទៅទិញថ្នាំ និងរកពេទ្យព្យាបាលជំងឺរបស់ខ្លួន ឱ្យបានឆាប់ជាសះស្បើយឡើងវិញ ។
ចុងក្រោយលោកជំទាវ ក៏បានចែកជូនថវិកាស្គាល់ខ្លួនដល់បងប្អូនប្រជាពលរដ្ឋ ក្មេងចាស់ប្រុសស្រីដែលបានចូលរួម គ្រប់ៗគ្នាផងដែរ។
បន្ទាប់ពីទទួលបានការឧបត្ថម្ភថវិកាផ្ទាល់ខ្លួន និងការយកចិត្តទុកដាក់ពីលោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្ត គ្រួសារប្អូនស្រីដែលមានជំងឺខាងលើនិងបងប្អូនប្រជាពលរដ្ឋនៅជុំវិញទីនោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ដែលបានផ្ដល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលកំពុងតែជួបទុក្ខលំបាកនៅក្នុងខេត្តតាកែវបន្តបន្ទាប់ ទីណាមានទុក្ខទីនោះមានវត្តមានរបស់លោកជំទាវ និងគោរពជូនពរលោកជំទាវមកជួបប្រទះព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀឃ្លាតឡើយ។

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់