អភិបាលខេត្តកំពង់ឆ្នាំង ផ្ញើរ​លិខិត​គោរពជូន សម្តេច​កិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ក្នុងឱកាសខួបកំណើត គម្រប់ខួប៦៧ឆ្នាំ ឈាងចូល៦៨ឆ្នាំ

អភិបាលខេត្តកំពង់ឆ្នាំង ផ្ញើលិខិតគោរពជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាខួបកំណើតគម្រប់ខួប ៦៧ ឆ្នាំ ឈានចូល៦៨ ឆ្នាំ
 
កំពង់ឆ្នាំង៖ ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាឧត្តុង្គឧត្តមនៃទិវាអាយុវឌ្ឍនមង្គលគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ ដែ​ល​​នឹងឈានមកដល់នៅថ្ងៃពុធ ១១កើត មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០​២​១ខាងមុខនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជ​កា​រ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត​កំពង់ឆ្នាំង សូមសម្ដែងនូវអំណរសាទរទិវាខួបកំណើត និង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ គុណកែវទាំងបី ព្រមទាំង​វត្ថុស័ក្ដិសិទ្ធិក្នុងលោកជួយថែរក្សា ប្រសិទ្ធិពរសព្ទសាធុការជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយជន្មាយុយឺនយូរ កាយពលមាំមួនបញ្ញាញាណភ្លឺថ្លា និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
 
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំសូមសម្ដែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រចំពោះគុណូបការៈដ៏ធំធេង របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបូជាកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីបំពេញភារកិច្ចដឹកនាំកាក​បាទ​ក្រហមកម្ពុជាឆ្ពោះទៅភាពជោគជ័យជានិច្ចនិរន្តរ៍ ជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជួយផ្នែកមនុស្សធម៌សង្គ្រោះប្រជាជនជួបគ្រោះមហន្តរាយនានា ជួយជំរុញទប់ស្កាត់ការ​រីករាលដាលនៃជំងឺកូវីដ-១៩ និងលើកស្ទួយសិទ្ធិនារីឱ្យចូលរួមគ្រប់សកម្មភាពរបស់សង្គម និងសុខមាលភាពប្រជាជន។
 
ទន្ទឹមនឹងនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ប្រកបដោយព្រហ្មវិហារធម៌ បានខិតខំប្រឹងប្រែងដ៏សកម្ម និងឈ្លាសវៃ ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុការងារមនុស្សធម៌ និងជាថ្នាក់ដឹកនាំស្ត្រីដ៏ឆ្នើមមួយរូប ពោរពេញដោយគុណធម៌ និងជាគំរូវីរភាពល្បីល្បាញ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ សម្រេច​បានជោគជ័យយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់បម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនគ្រប់កាលៈទេ​សៈ។
 
ជាថ្មីម្ដងទៀតក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជ​កា​រ កងកម្លាំងប្រដាប់អាវុធ ប្រជាពល​រដ្ឋ​ទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង និងខ្លួន​ខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ គុណកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោកប្រោះព្រំប្រទានពរជ័យសិរីមង្គលជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់