តុលាការឃុំខ្លួនប្រធានរិយាល័យប្រឆាំងគ្រឿងញៀនស្នងការនគរបាលខេត្តតាកែវ សុខ សង្ហា ពីបទស៊ីសំណូកពុករលួយ !

តុលាការឃុំខ្លួនប្រធានរិយាល័យប្រឆាំងគ្រឿងញៀនស្នងការនគរបាលខេត្តតាកែវ លោក សុខ សង្ហា ពីបទស៊ីសំណូកពុករលួយ !
 
តាកែវ៖  នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក សុខ សង្ហា ត្រូវសាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ពីបទ”ស៊ីសំណូក និងរំលោភអំណាច”។
 
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២០ ខែមករា ២០២៥ បានបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សាលាដំបូងខេត្តតាកែវ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ០៧៩ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដែលមានជនត្រូវចោទចំនួន ០២នាក់៖ ១.ឈ្មោះ សុខ សង្ហា ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជានាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ (មានខ្លួន) ត្រូវបានចោទប្រកាន់ពីបទ ស៊ីសំណូក និងរំលោភអំណាច ប្រព្រឹត្តនៅចំណុចភូមិសាស្ត្រខេត្តតាកែវ កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២, មាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
 
២.ឈ្មោះ សុខ គា ហៅ សេង សុខគា ភេទប្រុស អាយុ ៣៦ឆ្នាំ (កំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត កណ្តាល) ត្រូវបានចោទប្រកាន់ពីបទ សូកប៉ាន់ ប្រព្រឹត្តនៅចំណុចភូមិសាស្ត្រខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
 
បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើប សួរនៃសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នទៅលើជនត្រូវចោទឈ្មោះ សុខ សង្ហា ភេទប្រុស អាយុ ៣៨ឆ្នាំ (មានខ្លួន) នៅពន្ធនាគារខេត្តតាកែវ ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់