អាជ្ញាធរក្រុងកែប ចុះពិនិត្យការលក់ដូរ និងណែនាំអាជីវករផ្សារក្តាម មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម​

អាជ្ញាធរក្រុងកែប ចុះពិនិត្យការលក់ដូរ និងណែនាំអាជីវករផ្សារក្តាម មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម​
កែប៖ រដ្ឋបាលក្រុងកែប សហការជាមួយ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះណែនាំ ដល់បងប្អូនអាជីករលក់ដូរនៅផ្សារក្តាម អោយរៀបចំសម្អាតអនាម័យ បរិស្ថាន នៅទីតាំងលក់ដូររបស់ខ្លួនអោយបានល្អ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ បរទេស ដែលនឹងមកលេងខេត្តកែប ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-​វៀតណាម​ ខាងមុខនេះ។
 
លោក ឃន វុទ្ធី អភិបាលក្រុងកែបបានអោយដឹងនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះថា ដោយមានការណែនាំពីឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត លោកបានដឹកនាំមន្រ្តីជំនាញ ដោយបានការសហការពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះអប់រំផ្សព្វផ្សាយ ណែនាំ ដល់បងប្អូនអាជីវករលក់ដូរនៅផ្សារក្តាម អំពីច្បាប់ស្ដីពីមាត្រាសាស្ត្រកម្ពុជា ការរៀបចំសណ្តាបធ្នាប់សាធារណៈ អនាម័យ បរិស្ថាន និងការលក់ដូរដោយភាពរួសរាយរាក់ទាក់ និងស្មោះត្រង់ ដើម្បីផ្តល់នូវទំនុកចិត្តជូនដល់អ្នកទេសចរ។
 
លោកបន្ដថា ដើម្បីធានាបាននូវសន្ដិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ ដើម្បីស្វាគមន៍អ្នកទេសចរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម​ ខាងមុខនេះ អាជ្ញាធរបានរៀបចំរួចរាល់អនាម័យ បរិស្ថាន សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនានា នៅតាមបណ្តាទីតាំងរម្មណីដ្ឋានក្នុងមូលដ្ឋានក្រុងកែប៕

ព័ត៌មាន ថ្មីៗ

លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកថ្ពងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង ព្រមទាំងក្រុមគ្រួសារ រួមនិងក្រុមការងារ បាននាំយកនូវ ទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃចំនួន៦វត្ត.....
រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ