អាវុធហត្ថស្រុក គងពិសីឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ........

អាវុធហត្ថស្រុក គងពិសីឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ........
 
កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ២១:២០ នាទី នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។ ដោយទទួលពាក្យបណ្ដឹងពីឈ្មោះ ធុច ថាវរ:  ភេទប្រុស (ត្រូវជាពូរបស់ជនរងគ្រោះឈ្មោះ ស. ភ ភេទស្រី អាយុ១៤ឆ្នាំ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកគងពិសី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ យង់ ថន ភេទប្រុស អាយុ ៣៨ឆ្នាំ (ត្រូវជាឪពុកបង្កើតជនរងគ្រោះ ) ស្ថិតនៅភូមិ សាយ៉ាវ ឃុំ ព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ។ 
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនមក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បី បន្តនីតិវិធី ។
 
ជាទឹកចិត្តភ្ជាប់ជាមួយសេចក្តីអាណិតអាសូរ ជាខ្លាំងដល់ក្មេងស្រីជនរងគ្រោះ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឧបត្ថម្ភថវិការផ្ទាល់ខ្លួន ចំនួន ១.០០០.០០០រៀល ដល់ក្មួយស្រីជាជនរងគ្រោះផងដែរ ។

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង