អភិបាលខេត្តរតនគិរី៖ បន្ទាប់ពីការស្ថាបនាផ្លូវជុំវិញបឹងរួចរាល់ បឹងកន្សែងនឹងមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ មកលំហែកាយ ប្រកបដោយផាសុកភាព

អភិបាលខេត្តរតនគិរី៖ បន្ទាប់ពីការស្ថាបនាផ្លូវជុំវិញបឹងរួចរាល់ បឹងកន្សែងនឹងមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ មកលំហែកាយ ប្រកបដោយផាសុកភាព

 -ចេញ​ផ្សាយ​ថ្ងៃទី ៣០ ធ្នូ ២០២១

 
ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងនៅជុំវិញបឹងកន្សែង នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរីបានលើកឡើងថា បន្ទាប់ពីការស្ថាបនាផ្លូវជុំវិញបឹងរួចរាល់ បឹងកន្សែងនឹងមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកលំហែកាយប្រកបដោយផាសុកភាព។ មិនត្រឹមតែប៉ុណ្ណោះផ្លូវចាក់បេតុងមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ឆ្លងកាត់ទៅមកជុំវិញបឹងកន្សែងប្រកបដោយភាពងាយស្រួលផងដែរ។
 
ឯកឧត្តម អភិបាលខេត្តបន្តថាការស្ថាបនាផ្លូវបេតុង នៅជុំវិញបឹងកន្សែង គឺតភ្ជាប់ពីផ្លូវបែកជា៤ វិថីនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ព័ទ្ធជុំវិញមាត់បឹងកន្សែង ក្នុងភូមិទេសអន្លុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលមានប្រវែង២,៧០០ម៉ែត្រ ទទឹង១២ម៉ែត្រ កម្រាស់ចាក់បេតុង២តឹក ស្របតាមស្តង់ដា ដោយមានរៀបចំការ៉ូឡា ទទឹង៤ម៉ែត្រ, រៀបចំសួនច្បារ, លូររំដោះទឹកភ្ញៀង១ខ្សែ និងលូររំដោះទឹកកខ្វក់១ខ្សែអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលទាំងយប់ ទាំងថ្ងៃ ពោលគឺឈប់ឲ្យមានទឹកដក់លើដងផ្លូវ។ ហើយចំនុចដែលទំនាបលិចទឹកត្រូវចាក់ដីបន្ថែមឲ្យខ្ពស់ដើម្បីបង្កើននីវ៉ូទឹកបឹងកន្សែងបន្ថែមទៀត។
 
ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវបេតុង១ខ្សែនេះ ត្រូវពន្លឿនបន្ថែមទៀត ដើម្បីឲ្យរួចរាល់ជាស្ថាពរក្នុងខែកុម្ភៈ ឆ្នាំ២០២២ មុនពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខសម្រាប់ទទួលភ្ញៀវក្នុងខេត្តនិងមកពីបណ្តាលខេត្តផ្សេងៗមកកម្សាន្តនៅទីនេះ៕
 
 
 

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់