ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
 
រដ្ឋបាលខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក
បានរៀបចំពិធីប្រណាំង «រទះគោសាឡី» ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករង មន្ត្រី អង្គភាពសាលាខេត្ត កងកម្លាំង៣ មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស.ស.យ.ក.ខេត្ត ក្រុមយុវជនកាយរិទ្ធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិត មកដល់ ឆាប់ៗខាងមុខនេះ។
 
ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅទល់មុខមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ (មាត់បឹងតាកែវ) ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់