សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......

សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
 
ចេញផ្សាយ​៖០៩ មេសា ២០២៤
ដោយ៖​PY-News​
 
កំពង់ស្ពឺ កាលពីថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ និងគិតគូរពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបព្ជាការ បញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដល់នាយទាហាន នាយទាហានរង និងមើលឃើញពីការខិតខំប្រឹងប្រែងបំពេញការងារតួនាទីភារៈកិច្ចក្នុងឆ្នាំចាស់កន្លងផុតទៅ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានរៀបចំនូវកម្មវិធីដំណើរកម្សាន្ត ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីបំបាត់ភាពនឿយហត់ក្នុងការងារ និងពិសាអាហារសាមគ្គី បង្កើតនូវភាពស្និតស្នាលក្នុងបរិយាកាសដ៏សែនរីករាយ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នាពេលខាងមុខនេះ ព្រោះថានាពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមកដល់ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មិនឈប់បានសម្រាកនុះទេ គឺកម្លាំងទាំងអស់ត្រៀមតាមបណ្តាគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ងៀវជាតិ-អន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ស្ពឺ នៅបរិវេណវិមានឯករាជ្យ និងសួនច្បារមុខសាលាខេត្តកំពង់ស្ពឺ ។
 
ស្ថិតក្នុងឱកាសនោះដែរ នាយទាហាន នាយទាហានរង ទាំងអស់បានបង្ហាញនូវស្នាមញញឺម អារម្មណ៍រីករាយ និងភាពស្និតស្នាល ប្រកបដោយភាពកកក្តៅ ដែលបង្ហាញឲ្យឃើញនូវ ក្តីស្រលាញ់និងសាមគ្គីភាពក្នុងនាមជាអង្គភាពតែមួយ ហើយនាយទាហានទាំងអស់បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសូមជូនពរជ័យសេរីមង្គលដល់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមគ្រួសារ បុត្រា បុត្រី សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង