សង្វៀនជល់​មាន់ របស់ឈ្មោះ នី ចាប់ផ្តើម​បើកលេង​យ៉ាងគគ្រឹក​គគ្រេង ក្នុងទឹក​ដី ស្រុកទ្រាំង លោក ឃុតភិនអធិការស្រុកទ្រាំងមិនហ៊ានចុះប​ង្ក្រាប!

សង្វៀនជល់​មាន់ របស់ឈ្មោះ នី ចាប់ផ្តើម​បើកលេង​យ៉ាងគគ្រឹក​គគ្រេង ក្នុងទឹក​ដី ស្រុកទ្រាំង លោក ឃុតភិនអធិការស្រុកទ្រាំងមិនហ៊ានចុះប​ង្ក្រាប!
ថ្ងៃចេញផ្សាយៈ January 17, 2022
 
ខេត្តតាកែវ៖ សង្វៀនជ​ល់មាន់​ និងអាប៉ោងដ៏​ធំមួយ​កន្លែងស្ថិតនៅ ភូមិដកម៉ៃ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ កំពុងតែបើ​ក​ ដំណេីរការឲ្យលេ​ងយ៉ា​ងគក្រឹក​គ​ក្រេង មិន​ឃើញ​​មានអា​ជ្ញាធរមូល​ដ្ឋាន​​ណាចុះ​ណែនាំ​ និង​បង្កា​បនោះ​ឡើយ។
 
​បេីទោះបី​ជាអ្នក​សា​រព័ត៌​មាន​ខល​ទូរសព្ទ័រា​យការណ៍​យ៉ាងណាក្តី លោក វរៈសេនីយ៍ឯក ឃុត ភិន អធិការស្រុកទ្រាំង ស្នងការខេត្តតាកែវ និង លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏នៅតែមិនហ៊ានចុះបង្រ្កាប មិនដឹងថា មានខ្នងអាងខ្សែធំខាងណានោះទេ។
 
យោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបាន​ឲ្យដឹងថា ម្ចាស់ សង្វៀនមាន់ ឈរឈ្មោះ នី ជាមន្រ្តី
ប៉ូលីស ហ៊ានបើក​ឲ្យលេ​ងទីលានប្រជល់មាន់
ដោយ​មានក្រុមញៀន​ល្បែងស​ម្រុក​ចូល​លេ​ងព​ពាក់​ពពួន​គ្នា ដូ​ចទឹក​បាក់​ទំនប់អញ្ជឹង។
 
ដោ​យ​ភាគ​ច្រើន​មិ​ន​មា​ន​ពាក់​ម៉ា​សកា​រពារ​ជំងឺ
ឆ្ល​ងកូវី​ដ​ ឬ ជំងៃ បម្លែងថ្មីនោះ​ឡើយ ខណៈ​ជំងឺ​នេះ​ នូវ​មិន​ទាន់​សា​បរលា​បនៅ​ឡើយ ឯ​ជំងឺឆ្លង​ប្រ​ភេ​ទថ្មីក៏​កំពុង​តែកើត​មានឡើង​ដ៏គួរ​ឲ្យព្រួយ​បារម្មពី​ថ្នាក់ដឹក​នាំ​ផងដែរ​។ ​
 
ប្រភពពីប្រជាពលរដ្ឋខាងលេីបាន​ឲ្យដឹងថា ម្ចាស់​ទី​តាំង​ រូបនេះទំន​ងមាន​ខ្នង​បង្អែ​ក​ដ៏រឹង​មាំ​នៅពីក្រោយ ហើ​យ​មើល​ទៅ បាន​ជាថ្លើមធំបើក​ឲ្យ​លេងល្បែង ដោ​យមិ​នខ្វល់​ ពីចំណាត់ការ ឬការ​រំ
ខា​ន ដ​ល់អ្នក​ជជិតខាងហើ​យម្យ៉ាងវិ​ញ​ទៀត បង្កសម្លេងសប្បា​យស្រែក​ទ្បូទ្បា ហ៊ោកញ្ជ្រៀវកង​ររំពងក្នុងមូលដ្ឋាន។​​
 
ពាក់ព័ន្ធបញ្ហាខាងលើ​នេះ​អ្នកសា​រព័ត៌មានយើង បាន​ខ​លរា​យ​ការ ជូន​ស្នងការខេត្តតាកែវ លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក មិនបានឆ្លេីយតបនោះទេ។
 
ជុំវិញ​បញ្ហាខាង​លើនេះ​ប្រជាពល​រដ្ឋបា​នសម្ដែង​កា​រព្រួយបារម្ភ ​និងការភ័យ​ខ្លាច កើ​តមានបទ​ល្មើស​ផ្សេងៗដូច​ជា អំពើ​ចោរកម្ម អំពើ​ហិង្សាក្នុង​គ្រួសារ និងប​ទល្មើស​ជួញ​ដូរនិង​ប្រើ​ប្រាស់​គ្រឿង​ញៀន ព្រោះ​មា​នព​លរដ្ឋ​ខ្លះ​ចាញ់​ល្បែង​ ល​ក់អ​ស់ទ្រព្យសម្បត្តិដីធ្លី និ​ងជំ​ពាក់បំ​ណុល​គេ ជុំទិស​បង្ក​ជាបញ្ហា​អសន្តិសុខ​សង្គមជាដើម ដែល​កើតចេ​ញ​ពីប្រភពល្បែងស៊ី​សង​ ជាច្រើនប្រភេទ​ទាំងនេះ។
 

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង