លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាន បានដឹកនាំកម្លាំង ដើរល្បាតនៅតាមបន្ទាត់ព្រំដែន

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាន បានដឹកនាំកម្លាំង ដើរល្បាតនៅតាមបន្ទាត់ព្រំដែន
PY-NEWS 28/01/2022
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះនៅវេលាម៉ោង ០៨និង ៣០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១នឹង លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលទិសប៉ុស្តិ៍ក្បាលស្ពាន។ (ដឹកនាំកម្លាំងដោយ)
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំង ចំនួន០៦នាក់ដោយប្រដាប់ដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងការដើរល្បាត ឃើញថាគ្មាន អ្វីប្រែប្រួលទេហើយនិងបានបញ្ចប់នៅវេលាម៉ោង០៩នឹង៤០នាទីព្រឹកនាថ្ងៃដដែល។
សូមបញ្ជាក់ថា៖លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំង ចំនួន០៦នាក់ចុះធ្វើការដើរល្បាតនេះដើម្បីត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្រ្តប៉ុស្តិ៍ក្បាលស្ពាន ស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងចុះធ្វើការពិនិត្យតាមបណ្តាគោលដៅឈរជើងរបស់កងកម្លាំងនគរបាលការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃរ៉បតាមមាត់អូរព្រំដែនកម្ពុជាថៃដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន និងទប់ស្កាត់ការលួចនាំប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ។ល។

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់