លោកចោរជើងឆើតលួចឥតប្រណីត្រូវអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចស្រុកសំរោង

ស្រុក​សំរោង​៖ លោកចោរជើងឆើតលួចឥតប្រណីត្រូវអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ច
............................................................................
​ នៅព្រឹកថ្ងៃ​ចន្ទ​ ១២​រោច​ ខែ​ជេស្ឋ​ ឆ្នាំ​ឆ្លូវ​ ត្រី​ស័ក ព.ស. ២៥៦៥​ ត្រូវនឹងថ្ងៃទី០៧ ខែ​មិថុនា ឆ្នាំ២០២១​ វេលាម៉ោង​ ៩​ និង២០នាទី លោកវរសេនីយ៍ឯក​ ភី​ ឆុន​ អធិការនគរបាលស្រុក​សំរោង​ បានដឹកនាំ​កម្លាំងជំនាញអធិការដ្ឋាន​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ បានបង្ក្រាបករណី​លួចម៉ូតូ​ ០១គ្រឿង​ នៅចំណុច​​ភូមិ​រូង ឃុំ​លំចង់​​​ ស្រុកសំរោង ខេត្ត​តាកែវ​ ឃាត់ខ្លួនជនសង្ស័យបានមួយនាក់​ ឈ្មោះ​សុន​ វ៉ៃយុ​ ហៅម៉ក​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ រស់នៅ​ភូមិ​ពោធិ​ ឃុំ​ខ្វាវ​ ស្រុក​សំរោង​ ខេត្ត​តាកែវ​។ ដោយបាន​ធ្វើ​សកម្មភាព​លួចម៉ូតូ​ម៉ាក​ Scoopy i ពណ៌ស​ ស៊េរីឆ្នាំ​ ២០២១​ ពាក់​ស្លាក​លេខ​ តាកែវ​ 1W 0443 របស់​ឈ្មោះ​ សោម​ ស្រី​ស្រស់​ ភេទស្រី​ អាយុ​ ៤៥​ ឆ្នាំ​ ទីលំនៅ​ភូមិ​រូង​ ឃុំ​លំចង់​ ស្រុក​សំរោង​ ខេត្ត​តាកែវ​ ខណៈ​ពេល​ដែល​ម្ចាស់​ម៉ូតូ​បាន​ទុក​ម៉ូតូ​នៅមុខ​តូបលក់​អីវ៉ាន់​ ដោយ​ពុំ​បាន​ដក​សោរចេញ​ ។ 
​      
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការទៅតាមនីតិវិធី៕
 
 

 

 

 

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់