ចោរលួចមាសបានជាង១ដំឡឹង ឲ្យបងស្រីយកទៅលក់បានលុយជាង៤ពាន់ដុល្លារ ចែកគ្នាចាយហុឺហារអស់គ្មានសល់ ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនបានទាំងប្អូន បានទាំងបងស្រី ខណៈជនសង្ស័យ២នាក់បានរត់គេចខ្លួនបាត់ស្រមោលនៅស្រុកល្វាឯម

ចោរលួចមាសបានជាង១ដំឡឹង ឲ្យបងស្រីយកទៅលក់បានលុយជាង៤ពាន់ដុល្លារ ចែកគ្នាចាយហុឺហារអស់គ្មានសល់ ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនបានទាំងប្អូន បានទាំងបងស្រី ខណៈជនសង្ស័យ២នាក់បានរត់គេចខ្លួនបាត់ស្រមោលនៅស្រុកល្វាឯម
PY-News ថ្ងៃទី 29 ខែ មករា ឆ្នាំ 2022
កណ្ដាល៖ ពិតជាធ្វើការបានល្អនិងលឿនរហ័សទាន់ចិត្តមែន សាកសមជាមន្ត្រីបម្រើរាស្ត្រ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះមិនបានប៉ុន្មានម៉ោងផង ស្រាប់តែនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចនគរបាលស្រុកល្វាឯម អាចកំណត់មុខសញ្ញានិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានពីរបងប្អូនបង្កើតករណីលួចមាសនិងសម្ភារៈនៅចំណុចក្នុងផ្ទះជនរងគ្រោះភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។
 
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ វ៉ា ឃាង បានចេញពីផ្ទះនៅរាជធានីភ្នំពេញ ហើយមកផ្ទះរបស់គាត់មួយទៀត ស្ថិតនៅភូមិអរិយក្សត្រ ឃុំអរិក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដែលផ្ទះរបស់គាត់នោះបានទុកចោលពុំសូវនៅទេ ពេលមកដល់គាត់បានឃើញផ្ទះរបស់គាត់ត្រូវចោរចូលលួចមាស និងសម្ភារៈរបស់គាត់អស់ គាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ។
 
បន្ទាប់ពីទទួលពាក្យបណ្ដឹងកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្របានបើកការស៊ើបអង្កេតភ្លាមនិងបានជូនដំណឹងតាមបណ្តារផ្ទះទិញលក់មាសឲ្យបានដឹងនៅពេលមានមុខសញ្ញាណាយកមាសប្រភេទដែលបានបាត់នោះទៅលក់ត្រូវផ្ដល់ព័ត៌មានជូនសមត្ថកិច្ចភ្លាម។ ស្រាប់តែពេលនោះម្ចាស់ផ្ទះទិញលក់មាសឈ្មោះ ឈាង ឡៃហៀង បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៣:៣៥នាទី គាត់បានទិញមាសដែលមានភិនភាគដូចសមត្ថកិច្ចប្រាប់ពីស្ត្រីម្នាក់ដែលមានទម្ងន់១តម្លឹង ៩ជី ៦ហ៊ុន ក្នុងតម្លៃ៤២៣៣ដុល្លាអាមេរិក ហើយគាត់បានឆែកកាមេរ៉ាឲ្យសមត្ថកិច្ចមើលអត្តសញ្ញាណស្ត្រីនោះផងដែរ។
 
ប្រភពដដែលបន្តថា លុះនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១:០០នាទី ឈ្មោះ ឈាង ឡៃហៀង បានឃើញស្ត្រីដែលមកលក់មាសឲ្យផ្ទះគាត់នោះ គាត់ក៏បានទូរស័ព្ទប្រាប់សមត្ថកិច្ចទើបសមត្ថកិច្ចបាននាំស្ត្រីនោះមកសាកសួរ ស្ត្រីនោះឈ្មោះ សុខ យ៉ុម បានឆ្លើយថា ប្អូនរបស់គាត់ឈ្មោះ គង់ សុខជា ជាអ្នកឲ្យមាសនោះយកទៅលក់បានលុយចំនួន៤២០០ដុល្លាអាមេរិក ហើយយកទៅឲ្យប្អូនរបស់គាត់ឈ្មោះ គង់ សុខជា ។ ខណៈនោះសមត្ថកិច្ចក៏បានទៅហៅឈ្មោះ គង់ សុខជា មកសាកសួរបន្តនៅចំពោះមុខសមត្ថកិច្ចឈ្មោះ គង់ សុខជា បានឆ្លើយសារភាពថា ខ្លួនគេនិងឈ្មោះ កាំ បឺត ឈ្មោះ មុត សាវុធ ហៅ ប៉ក់ ពិតជាបាននាំគ្នាចូលទៅលួចបានមាសនិងសម្ភារៈនៅផ្ទះដែលពុំមានមនុស្សនៅ ហើយមាសមួយដុំនិងចិញ្ចៀនមួយវង់បានឲ្យទៅបងស្រីរបស់គេឈ្មោះ សុខ យ៉ុម យកទៅលក់បានប្រាក់ចំនួន៤២០០ដុល្លា ហើយគេបានយកលុយនោះទៅចែកគ្នា និងឲ្យបងរបស់គេឈ្មោះ សុខ យ៉ុម ព្រមទាំងឲ្យបងប្អូនកូនក្មួយហើយនិងស៊ីចាយជាមួយឈ្មោះ កាំង បឺត និងឈ្មោះ មុត សាវុធ ហៅ ប៉ក់ នៅភ្នំពេញអស់គ្មានសល់ និងបានលក់សម្ភារៈមួយចំនួនទៀតដូចជាខ្សែភ្លើងនិងម៉ូទ័រស្វានមុនលក់មាសចែកគ្នាចាយអស់ដែរ។
 
គួរជម្រាបជូនថា ជនសង្ស័យឈ្មោះកាំ បឺត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល បានរត់គេចខ្លួនបាត់ និងជនសង្ស័យឈ្មោះ មុត សាវុធ ហៅប៉ក់ ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាលក៏បានរត់គេចខ្លួនផងដែរ។
 
បច្ចុប្បន្នជនសង្ស័យពីរនាក់បងប្អូនបង្កើតខាងលើត្រូវបានកម្លាំងជំនាញនាំទៅអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី៕

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង