អាវុធហត្ថខេត្តកំពង់ឆ្នាំងខ្លួនបុរសម្នាក់ពាក់ព័ន្ធការប្រច័ណ្ឌប្រពន្ធ ដោយយកកាំបិតតាំងតោគំរាមអារកសម្លាប់

អាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនបុរសម្នាក់ ប្រចណ្ឌប្រពន្ធ យកកាំបិតប៉័ងតោគំរាមអារ.ក សម្លាប់
......................................................,.....................
កំពង់ឆ្នាំង: នៅថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២១កម្លាំងការិយា
ល័យជួញដូរមនុស្សអាវុធហត្ថខេត្តចំនួន៥នាក់ ប្រើប្រាស់រថយន្តចំនួន០១គ្រឿង ដឹកនាំដោយលោក ប៊ុត ធឿន នាយ
ការិយាល័យព្រហ្មទណ្ឌយោងតាមបទល្មើសជាក់ស្ដែង ដោយបានការអនុញ្ញាតពីលោក សាក់ សារ៉ាងមេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់
ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ លី ម៉ារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានប្រើអំពើហិង្សា យកដំបងឫស្សីវាយទៅលើប្រពន្ធជាច្រើនកន្លែង និងបានយកកាំបិតប៉័ងតោគំរាមអារ.កសម្លាប់ចោល ដែលប្រព្រឹត្តនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ (មូលហេតុ៖ ប្រចណ្ឌប្រពន្ធ )។
 
ហើយក្នុងករណីហិង្សាខាងលើនេះសមត្ថកិច្ចអាវុធហត្ថបានដកហូតវត្ថុតាងចាប់យករួមមាន៖
១- ដំបងឫស្សី ប្រវែង៥០ស.ម 
២-កាំបិតប៉័ងតោ០១ ។
 
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញអាវុធហត្ថកំពង់តែកសាងសំណុំរឿងនិងបញ្ជូនដើម្បីចាត់ការតាមនីតិវិធីវិធី។

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់