តើលោកញ៉ែម សំអឿនអភិបាលខេត្តរតនគិរីខ្លាំងឬក៏ខ្សោយខណះមេឈ្មួញឈើឈ្មោះមករានិងមេខ្លោងងួន វណ្ណាកំពុងធ្វើសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើយ៉ាងសកម្មទៅស្រុកយួន

អភិបាលខេត្តរតនគិរីខ្លាំងឬក៏ខ្សោយខណះមេឈ្មួញឈើឈ្មោះមករានិងមេខ្លោងងួន វណ្ណាកំពុងធ្វើសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើយ៉ាងសកម្មទៅស្រុកយួន

PY-News 

ថ្ងៃចេញផ្សាយ: ថ្ងៃទី២១ ខែ០២ ឆ្នា២០២២

 
 
   កន្លងមកគេនៅចាំបានថាលោកញ៉ែម សំអឿនអភិបាលនៃគណៈអភិបាលខេត្តរតនគិរីធ្វើការក្រើនរំលឹកដល់អ្នកសារព័ត៌មានមួយចំនួនឱ្យអនុវត្តនិងផ្សព្វផ្សាយនូវអ្វីជាលក្ខណៈពិតប្រាកដនិងមិនក្លែងក្លាយនៅព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ តែពេលនេះយើងសូមលើកយកនូវព័ត៌មានមួយដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើនៅក្នុងខេត្តរតនគិរីនេះតែម្ដង ពីសំណាក់ក្រុមឈ្មួញល្បីឈ្មោះ មករា និង​ឈ្មោះ ងួន វណ្ណា អតីតប្រធានវរៈការពារព្រំដែនលេខ៦២៣ ជូនលោកអភិបាលខេត្តរតនគិរីឲ្យបានជ្រាបជាព័ត៌មាន។
 
    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាក្រុមឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើឈ្មោះ មករា និងឈ្មោះងួន វណ្ណា ហៅអូនធំកំពុងតែចាប់ផ្ដើមដឹកជញ្ជូនអនុផលព្រៃឈើដែលប្រមូលបាននៅក្នុងស្រុកវ៉ឺនសៃបន្តដំណើរដឹកចេញទៅតាមច្រកទ្វេភាគីព្រំដែនអន្តរជាតិអូរយ៉ាដាវខេត្តរតនគិរី បានយ៉ាងរលូនដោយពុំមានសមត្ថកិច្ចជំនាញណាម្នាក់ហ៊ានបង្ក្រាបនោះទេ។
 
    ប្រភពព័ត៌មានបានបន្តទៀតថាក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ឈ្មោះមករាកំពុងតែសម្រុកដឹកជញ្ជូនឈើឆ្លងដែនទៅស្រុកយួនបន្ទាប់ពីមានការស្ងប់ស្ងាត់មួយរយៈក្រោយមកតែបច្ចុប្បន្ននេះគឺចាប់ផ្ដើមងើបឡើងវិញហើយនិងធ្វើសកម្មភាពដោយដឹកជញ្ជូនអនុផលព្រៃឈើតាមប្រភេទរថយន្តសាំយ៉ុងហើយធ្វើដំណើរតាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវដែលហាក់ដូចជាផ្ទុយទៅនឹងការលើកឡើងរបស់លោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានប្ដេជ្ញាកន្លងមកថានឹងបង្ក្រាបឲ្យអស់នូវបទល្មើសដែលកើតឡើងនៅទឹកដីខេត្តរតនគិរី។
 
    មជ្ឈដ្ឋានទូទៅបានលើកឡើងថាព្រៃឈើជាធនធានធម្មជាតិនៅក្នុងដែនអភិរក្សរបស់របស់រដ្ឋថាភិបាលបែរជាត្រូវរងការកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញធ្វើសកម្មភាពដោយគ្មានការទប់ស្កាត់បែបអាណាធិបតេយ្យពីសំណាក់មេឈ្មួញឈ្មោះ មករា និងឈ្មោះងួន វណ្ណាអតីតប្រធានវរៈការពារព្រំដែនលេខ ៦២៣ ដែលជាមេខ្លោងកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងទឹកដីខេត្ដរតនគិរីតែម្ដង ។
 
    សូមបញ្ជាក់ផងដែរថាក្រុមឈ្មួញដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើចេញពីស្រុកវិនសៃនឹងធ្វើចរាចរណ៍តាមរថយន្តសាំយ៉ុងឆ្ពោះទៅស្រុកយួននៅតាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវជាហូរហែតែម្ដងមិនតែប៉ុណ្ណោះគឺគ្មានការត្រួតពិនិត្យទប់ស្កាត់ពីសំណាក់លោកវរសេនីយ៍ទោខឹម ចិត្រានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវនោះទេ ទើបគេដាក់ការសង្ស័យថាជាការបើកដៃនិងឃុបឃិតគ្នាជាប្រព័ន្ធជាមួយមន្ត្រីដែលពាក់ព័ន្ធធ្វើឲ្យសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនបានដោយរលូនបែបនេះ។
 
      ដូចនេះមហាជនបានលើកឡើងជាសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាដែលទទួលបន្ទុកការពារធនធានធម្មជាតិក៏ដូចជាលោកញ៉ែមសំអឿនអភិបាលនៃគណៈអភិបាលខេត្តរតនគិរីមេត្តាមានចំណាត់ការបង្ក្រាបចំពោះមេឈ្មួញឈ្មោះមករានិងឈ្មោះងួន វណ្ណាហៅអូនធំឲ្យបានទាន់ពេលវេលាផងកុំឲ្យដូចមាត់ចាបមាត់ព្រាបលើកឡើងថាទន្សោងគោព្រៃតូចស៊ីតាមតូចធំស៊ីតាមធំ៕
 
 
 
 
  

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់