ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង មិនគួរបណ្តែតបណ្តោយឲ្យមេឈ្មួញត្រី ឈ្មោះ ប្រុស ឈ្មោះលីន ឈ្មោះ ផល្លា ធ្វើអ្វីៗតាមតែអំពើចិត្តនោះទេ

ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង មិនគួរបណ្តែតបណ្តោយឲ្យមេឈ្មួញត្រី ឈ្មោះ ប្រុស ឈ្មោះលីន ឈ្មោះ ផល្លា ធ្វើអ្វីៗតាមតែអំពើចិត្តនោះទេ
 
ផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២
កំពង់ឆ្នាំង៖ តាមប្រភពព័ត៌មានបានឲ្យដឹងថាបច្ចុប្បន្ននេះកំពុងតែមានមេឈ្មួញទិញត្រីដ៏ធំៗ បានផ្តល់មធ្យោបាយឧបករណ៍ខុសច្បាប់ជាច្រើន ដល់អ្នកនេសាទទុច្ចរិត ក្នុងការនេសាទត្រីដោយខុសច្បាប់ដើម្បីយកមកលក់បន្តឲ្យខ្លួន ដោយគ្មានការបង្ក្រាបពីមន្ត្រីពាក់ព័ន្ធ។
 
ប្រភពព័ត៌មានពីប្រជានេសាទក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា​ នៅរដូវទឹកសម្រកដែលជារដូវបើកនេសាទ គឺតាមអូរតាមព្រែក ជាច្រើនកន្លែងដូចជា ភូមិប្រឡាយមាស មានឈ្មួញដាក់សម្រាស់ពេញទឹកពេញដី ដាក់របាំងសាច់អួន​ក្រឡាញឹកជាច្រើនកន្លែងដើម្បីចាប់ត្រីទាំងតូចទាំងធំ ដើម្បីផ្ដាច់ពូជ។
 
បើតាមប្រភពខ្លះបានរិះគន់ចំៗទៀតថា លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងបណ្តោយឲ្យមន្ត្រីរដ្ឋបាលជលផលនៅស្រុកកំពង់លែងធ្វើអ្វីៗតាមអំពើចិត្ត ដោយមិនគិតពីតួនាទីខ្លួន ក្នុងការបង្ក្រាបបទល្មើសដែលមាននៅដែនការពាររបស់ខ្លួន (ពោលគឺ) មិនបង្រ្កាបបទល្មើសដែលឃើញនិងភ្នែក។
 
ករណីខាងលើនេះមហាជន ជាច្រើន បានបន្តរិះគន់ចំៗ ដោយសង្ស័យថា ករណីនេះប្រហែលជាមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធរវាងអាជ្ញាធរមន្ត្រីជំនាញជលផល ដែលមានលោក លី ឡា ជានាយខណ្ឌជលផល ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងហើយមើលទៅ ទើបឈ្មួញត្រីដ៏ធំឈ្មោះ ប្រុស ឈ្មោះលីន និងឈ្មោះផល្លា ហ៊ានធ្វើ្វអ្វីៗស្រេចតែអំពើចិត្តដោយពុំខ្វល់អំពីការបាត់បង់និងរលាយហិនហោចនូវធនធានមឆ្ចាជាតិ ជីវៈចម្រុះនៅក្នុងបឹងទន្លេសាប។
 
ពលរដ្ឋជាច្រើនស្នើសុំដល់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង សូមលោកអភិបាលចាត់បទបញ្ជាដល់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធខេត្តស្រុកឲ្យចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ខាងលើនេះផងទាន៕
 

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់