អាជ្ញាធរក្រុងបានលុងចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ សាធារណៈ ជុំវិញផ្សារក្រុងបានលុងដើម្បី លើកកម្ពស់ សោភ័ណភាព និង បរិស្ថាន

អាជ្ញាធរក្រុងបានលុងចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ សាធារណៈ ជុំវិញផ្សារក្រុងបានលុងដើម្បី លើកកម្ពស់ សោភ័ណភាព និង បរិស្ថាន 
 ចេញផ្សាយ​៖ PY-News 24/02/2022
 
លោក ងិន ណែល អភិបាលក្រុងបានលុង នៅព្រឹកថ្ងៃទី
២៣ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ជុំវិញផ្សារក្រុងបានលុងដើម្បីលើកកម្ពស់សោភ័ណភាពនិងបរិស្ថាន។
 
នៅក្នុងឱកាសនេះលោកអភិបាលក្រុងបាន ណែនាំអប់រំដល់ ប្រជាពលរដ្ឋសាធារណជនទាំងអស់ឱ្យបាន យល់ដឹង និង ចូលរួមថែរក្សា អនាម័យ នៅតាមចិញ្ចើមផ្លូវ មុខផ្ទះ របស់ ប្រជាពលរដ្ឋ រៀងខ្លួន ឬ តាមតូបផ្សារនានាជុំវិញផ្សារ ។
 
លោកអភិបាលក្រុងបានបន្តថាការរៀបចំ សណ្តាប់ធ្នាប់ ក្នុងទីប្រជុំជនផ្សារបានលុងនេះ អាជ្ញាធរនឹងបន្តចុះអនុវត្ត ជា
ប្រចាំ ពិសេសទីកន្លែងដាក់តាំងលក់ទំនិញ ធំ តូច ដែល ចេញផុត សំយាប តូប តម្រូវឲ្យមានការរៀបចំអីវ៉ាន់ ទំនិញ ផ្សេងៗ ទៅតាម គំនូស ឲ្យ បានល្អ ជៀសវាង បំពាន ក្នុង
ករណី បើអាជីករណាមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ទេនោះ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។ផ្ទុយទៅវិញអាជ្ញាធរក៏បានសំដែង ការអរគុណ និងគាំទ្រ ចំពោះ ប្រជាពលរដ្ឋ អាជីវករ ដែលមាន ឆន្ទៈ គោរពតាម ការណែនាំ ថែមទាំង លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែល ចូលរួមជាមួយក្រុមការងារ អាជ្ញាធរ មានសមត្ថកិច្ច សំដៅ លើកមុខមាត់ ខេត្តរតគិរីអោយប្រសើរឡើង ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់