កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលតាខ្មៅចុះឃាត់ខ្លួនជនសង្ស័យមុខសញ្ញាគាស់ទ្វារលួចសម្ភារៈសាលាបាន៣នាក់

កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលតាខ្មៅចុះឃាត់ខ្លួនជនសង្ស័យមុខសញ្ញាគាស់ទ្វារលួចសម្ភារៈសាលាបាន៣នាក់
PY-News ថ្ងៃទី 30 ខែ មីនា ឆ្នាំ 2022 
កណ្ដាល៖​ កម្លាំងនគរបាលចម្រុះ​អអធិការដ្ឋានក្រុងតាខ្មៅនៃស្នងការដ្ឋានខេត្តកណ្ដាលចុះបង្ក្រាបក្រុមជនសង្ស័យ​ដែលធ្វេីសកម្មភាព​គាស់ទ្វារ​ទីចាត់ការសាលាមតេ្តយ្យសិក្សាធនធានក្រុងតាខ្មៅ លួចទ្រព្យសម្បត្តិ​ កាលពីវេលាម៉ោង៤:០០នាទី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២​ ចំណុចសាលាមតេ្តយ្យសិក្សាធនធានក្រុងតាខ្មៅ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​។
 
ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ និងទទួលបទបញ្ជាដោយកម្លាំងផ្នែកយុត្តិធម៍ ដឹកនាំកម្លាំងចុះបង្ក្រាបដោយលោកអធិការរងព្រហ្មទណ្ឌ២រូប​ អធិការរងនគរបាលក្រុងតាខ្មៅ គឺលោកវរសេនីយ៍ទោ ពៅ បារមី និងលោក វរសេនីយ៍ទោ ហេង សុផាណារិទ្ធ នាថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២នេះ​ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ុក វិចិត្រ នាយប៉ុស្ត៍ និងកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលដើមមាន ចូលរួមសហការ រហូតឈានទៅដល់ការឃាត់ខ្លួនមនុស្សជាច្រេីននាក់​ រួចនាំទៅធ្វេីការសាកសួរ​ ក្នុងនោះមាន៣នាក់​ជាអ្នកធ្វេីសកម្មភាព​ ។
 
ជនរងគ្រោះឈ្មោះ ទូច លីណា ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ គ្រូបង្រៀន ជនជាតិខ្មែរ ស្នាក់នៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
 
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖​ ទី១.ឈ្មោះ បុត្រ គង់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្រោមស្ពានភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។​ ទី២.ឈ្មោះសូទី សូអុី ហៅពយ ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរឥស្លាម ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។​ ទី៣.ឈ្មោះហ៊ុយ វន្នី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
 
សម្ភារ:បាត់បង់: កុំព្យូទ័រLaptop ម៉ាកDELL ពណ៌ខ្មៅចំនួន២គ្រឿង។ ធុងបាសម៉ាក M-Music ចំនួន១គ្រឿង។
វត្ថុតាងចាប់យក កុំព្យូទ័រLaptop ម៉ាកDELL ពណ៌ខ្មៅចំនួន១គ្រឿង(របស់ជនរងគ្រោះ)។ ធុងបាសម៉ាកM.music ចំនួន១គ្រឿង(របស់ជនរងគ្រោះ)។ កាបបូបដៃពណ៌ខ្មៅចំនួន២(របស់ជនសង្ស័យ)។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៦សន្លឹក។ កាតវីងចំនួន២សន្លឹក។ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ19 ចំនួន១សន្លឹក។
 
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានទុកសម្ភារ:ដូចខាងលេីនៅក្នុងបន្ទប់ទីចាត់ការសាលាមត្តេយ្យ ដោយបានចាក់សោរត្រឹមត្រូវមុនពេលចាកចេញទៅផ្ទះ។លុះដល់វេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ពេលជនរងគ្រោះបានទៅធ្វេីការដូចរាល់ដងវិញ ស្រាប់តែឃេីញទ្វារទីចាត់ការត្រូវបានចោរលួចគាស់ ហេីយបាត់បង់នូវសម្ភារ:មួយចំនួនដូចខាងលេី ទេីបរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ជួយធ្វេីការស្រាវជ្រាវ ហើយប៉ុស្តិ៍បានរាយការណ៍លោកអធិការក្រុងតាខ្មៅ អោយផ្នែកជំនាញចុះមកពិនិត្យដេីម្បីស្រាវជ្រាវ ក៏បានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី។
 

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់