សមត្ថកិច្ចឃាត់ខ្លួនពួកតែកុងឡានដឹកដី បើកវ៉ាជែងគ្នាហុយដីធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរតាមផ្លូវ ត្រូវសមត្ថកិច្ចយកមកធ្វើការអប់រំនិងធ្វើកិច្ចសន្យា

សមត្ថកិច្ចឃាត់ខ្លួនតៃកុងរថយន្តដឹកដី បើកវ៉ាជែងគ្នាហុយដី ធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកដំណើរ យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យា
............................................................................................,..................................................................................................................
ខេត្តកណ្ដាល÷នៅថ្ងៃទី២១ខែមិថុនា​ ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងក្រុមការងាប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផងនោះ។
 
គណនី ហ្វេសបុក (Facebook) សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សាររបស់ផេក (page) ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម សូមធ្វើការឆ្លើយតប ជូនគណនីហ្វេសប៊ុក(Facebook) ដែលមានខ្លឹមសារថា៖
 
ខ្ញុំបាទសូមគោរពដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល និងមន្ត្រីក្រោមឱវាទ សូមមេត្តាជួយមកពិនិត្យនៅ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាលផងចុះ ព្រោះមានឡានដឹកដីបើកបរយ៉ាងអាណាធិបតេយ្យ វ៉ាជែងគ្នាគ្មានគិតពីសុវត្ថិភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ។ ម្យ៉ាងវិញទៀតដឹកដីជ្រុះពេញផ្លូវថ្នល់បណ្ដាលឲ្យហុយ ប៉ះពាល់ដល់សុខភាព និង អ្នកជិះម៉ូតូតាមដងផ្លូវ ហើយពេលខ្លះស៊ីផ្លេដេញគ្នាដូចប្រណាំងឡានស្ទើរតែគាំងបេះដូង។ សូមមេត្តាជួយរកដំណោះស្រាយផង ព្រោះនេះជាលើកទី ២ ហើយដែលខ្ញុំរាយការណ៍ ព្រោះលើកទី ១ មិនទទួលបានលទ្ធផលសោះ ។
 
ជាលទ្ធផល៖ ក្រោយពីទទួលព័ត៌មានភ្លាម លោកវរសេនី
យ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានបញ្ជាទៅលោក អធិការរងទទួលផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបានដឹកនាំកម្លាំងចុះទៅ ពិនិត្យមើលដល់ទីតាំងផ្លូវលេខ៣៨០គឺមានស្ថានភាពជ្រុះដី ហុយពិតប្រាកដមែនហើយចំពោះការបើកវ៉ាជែង បើមានសមត្ថកិច្ចល្បាតតាមដងផ្លូវពួកក្រុមឡានដឹកដីនេះពុំហ៊ានធ្វើសកម្មភាពវ៉ាជែងស៊ីផ្លេដេញគ្នាឡើយ។
 
សមត្ថកិច្ចក៏បានអនុវត្តន៍ជំនាញធ្វើការហៅពួកគាត់ធ្វើត្រួត
ពិនិត្យ និងណែនាំអប់រំពីច្បាប់ចរាចរណ៍ ហើយបានឲ្យពួក
គាត់ធ្វើកិច្ចសន្យាបញ្ឈប់ការបើកល្បឿនលឿនវ៉ាជែង និងឲ្យគ្របដីមិនឲ្យជ្រុះ នៅលើថ្នល់បណ្តាលឲ្យប្រឡាក់ថ្នល់ហុយប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងអ្នកធ្វើដំណើរ ហើយពួកគាត់បានសន្យាអនុវត្តន៍ឲ្យខានតែបានទៅតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។
 
 

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង