អាងតែមានអាខ្នាយ ពិតជាអាងខ្នាយមែន ដឹងច្បាប់ល្មើសច្បាប់ពិតជាគួរអោយខ្លាចមែន

 អាងតែមានអាខ្នាយ ពិតជាអាង ខ្នាយមែន ដឹងច្បាប់ល្មើសច្បាប់ពិតជាគួរអោយខ្លាចមែន

ថ្ងៃចេញផ្សាយ: ថ្ងៃទី២៥ខែមេសា ឆ្នាំ២០២២

តាកែវ: តើលោកទុន ឧត្តម ហៅ​ហេង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តតាកែវនិងទៅជាយ៉ាងណា បន្ទាប់ពីដឹងខ្លួនឯងថាលោកយកកាំភ្លើងខ្លីគម្រាមបាញ់សម្លាប់សន្តិសុខកាសុីណូភ្នំដិន ទាំងលោកជាអ្នកអនុវត្តច្បាប់
 
. តាមប្រភពពីអ្នកយកពត៌មានយើងបានឱ្យដឹងថា៖នៅថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០២២ វេលាម៉ោង១៨ និង៣០ នាទី នៅចំណុចខាងលិចកាសុីណូភ្នំដិន ស្ថិតនៅភូមិ ផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្ត តាកែវ មានករណីហឹង្សាកើតឡើង ( ដោយអាវុធខ្លី ) និងគំរាមសម្លាប់បង្កដោយជនសង្ស័យឈ្មោះ ទុន ឧត្តម ( ហៅ ហេង ) ភេទ ប្រុស អាយុ៥០ ឆ្នាំ បច្ចុប្បន្នមានតួនាទី ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វើសកម្មភាពអំពើហឹង្សា (ដោយអាវុធខ្លី) និងគំរាមសម្លាប់ទៅលើជនរងគ្រោះ ឈ្មោះ ធា គីរី ភេទ ប្រុស អាយុ ៤២ ឆ្នាំ បច្ចុប្បន្នបម្រើការងារ ជាសន្តិសុខកាសុីណូភ្នំដិន ។
 
.ចំពោះមូលហេតុ៖ គឺផ្ដើមចេញពីការដណ្ដើមស្រីគ្នា រវាងលោក ទុន ឧត្តមនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តតាកែវជាមួយលោក ធា គិរីសន្តិសុខកាសុីណូថប ដាយ មិន ភ្នំដិន កន្លែងបង្ករហេតុគឺនៅខាងក្រោយកាសុីណូនោះតែម្តង
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់
 
នេះបើយោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាលស្រុកគិរីវង់៕
 
.ប្រជាពលរដ្ឋរងចាំមើលចំណាត់ការរបស់លោក ឈាង ផាត់ណារ៉ា តើនិងអនុវត្តនិ៍ ច្បាប់របៀបណា បន្ទាប់ពីដឹងថាលោក ទុន ឧត្តមនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលជាមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនបំពានច្បាប់បែបនេះ.៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់