ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមទទួលនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនពីសពប្រជាជ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការនៃការរីករាលដាលឆ្លងនៃជម្ងឺកូវីត១៩

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ  អញ្ជើញទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន ពីសប្បុរសជន ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ និងបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩
,......................................................................................................................................................................................................
តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃសៅរ៍ ២ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ពី ឧកញ៉ា អេង ប៉សែ និងលោកជំទាវ មានមីខ្លាឃ្មុំ ៥០កេស ត្រីខ ១០០យួរ ទឹកត្រី ១០០យួរ ដើម្បីចូលរួមសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋានខេត្តតាកែវ។
 
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏សូមថ្លែងអំណរគុណ ដល់លោកឧកញ៉ា និងលោកជំទាវ ដែលបាននាំយកនូវគ្រឿងឧបភោគមួយចំនួនធំ ប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ គឺជាការចូលរួមចំណែកដ៏មានសារសំខាន់ ក្នុងគ្រា ដែលរដ្ឋបាល កំពុងប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តតាកែវ ហើយតារយៈការផ្តល់អំណោយទាំងនេះដល់រដ្ឋបាលខេត្ត រដ្ឋបាលខេត្តនឹងបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតនិងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩នេះផងដែរ។

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់