លោកជំទាវ ម៉ែន សំអន ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កានូវទង្វើដ៏ថោកទាបដែលប្រមាថមកលើ សម្តេចតេជោ ហ៊ុន សែន អំឡុងពេលសម្ដេចទៅអាមេរិក

 
 
លោកជំទាវ ម៉ែន សំអន ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កានូវទង្វើដ៏ថោកទាបដែលប្រមាថមកលើ សម្តេចតេជោ ហ៊ុន សែន អំឡុងពេលសម្ដេចទៅអាមេរិកភ្នំពេញ៖ លោកជំទាវ
ចេញផ្សាយ៖ ១៤/០៥/២០២២
PY-News
 
កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្កានូវទង្វើដ៏ថោកទាប ដែលប្រមាថមកលើ សម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងពេលដែលសម្តេច ទៅសហរដ្ឋអាមេរិក។
តាមរយៈហ្វេសប៊ុក នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នេះ លោកជំទាវ ម៉ែន សំអនបានបញ្ជាក់ថា “នាងខ្ញុំ មិនគាំទ្រនូវទង្វើរបស់បុគ្គល អ៊ុក ទូច សូមថ្កោលទោសយ៉ាងដាច់អហង្កានូវទង្វើដ៏ថោកទាប ដែលប្រមាថមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលដែលសម្តេច កំពុងចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក ស្របពេលដែល ប្រជាពលរដ្ឋខ្មែរដែលរស់នៅកាណាដា និងអាមេរិក ជាង ២ពាន់នាក់ បានមកគាំទ្រ និងទទួលស្វាគមន៍សម្តេច”។
 
លោកជំទាវ បន្ថែមថា ទង្វើដ៏ថោកទាបនេះ ប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបាន និងមិនអាចលើកលែង ឬសម្រាល ទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ។

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់