ជនសង្ស័យម្នាក់ត្រូវបានកងកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនពិបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជន

                             ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជន

 
ខេត្តកំពង់ឆ្នាំង៖ កម្លាំងការិយាល័យជួញដូរមនុស្សរបស់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត យោងតាមដីកាបញ្ជាអោយចូលខ្លួនលេខ១៣៨៤ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអ.ហខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិទួលខ្ពស់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជនមិនទាន់គ្រប់អាយុ ដែលប្រព្រឹត្តិនៅចំណុចផ្ទះជនសង្ស័យជាកូនឈ្នួល ស្ថិតនៅភូមិស្រែតាជៃលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
*វត្ថុតាងចាប់យករួមមាន÷
១-ទូរស័ព្ទដៃ ចំនួន០៣គ្រឿង។
២-រថយន្តចំនួន០១គ្រឿង ម៉ាកTOYOTA HILUX REVO ពណ៌ត្រេអី ពាក់ស្លាកលេខ ខ.ភ.ម 2-1356។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើកំពុងអនុវត្តតាមនីតិវិធី។ 
 
 

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់