កងកម្លាំងប៉ូលីសស្រុកគិរីវង់​ចុះព័ទ្ធផ្ទះប្រជាពលរដ្ឋ​ដោយគ្មានដីកាពីតុលាការ

កងកម្លាំងប៉ូលីសស្រុកគិរីវង់​ចុះព័ទ្ធផ្ទះប្រជាពលរដ្ឋ​ដោយគ្មានដីកាពីតុលាការ
 
ខេត្តតាកែវ៖​ នៅវេលាព្រឹកថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០២២​ មានកម្លាំងសមត្ថកិច្ចស្រុកគិរីវង់ ខេត្តតាកែវ​ មានគ្នាប្រមាណ ១០នាក់ បានធ្វេីការចុះព័ទ្ធផ្ទះប្រជាពលរដ្ឋ​ ដែលស្ថិតនៅភូមិភ្ងាស​ ឃុំអង្គប្រាសាទ​ ស្រុកគិរីវង់​ ខេត្តតាកែវ។ 
 
គួរបញ្ជាក់ផងដែរថា កងកម្លាំងសមត្ថកិច្ច​ទាំងនោះគឺមានស្លៀកពាក់ ឯកសណ្ឋានខ្លះ សុីវិលខ្លះ ហើយត្រូវបានដកថយភ្លាមៗ បន្ទាប់ពីម្ចាស់ផ្ទះ សួរនាំរកដីកាពីតុលាការ។​ 
 
ប្រភពប្រជាពលរដ្ឋឈ្មោះ ង៉ោញ ណី អាយុ៦៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ដែលអះអាងថា ជាជនរងគ្រោះ បានបញ្ជាក់ប្រាប់ អង្គភាពយើងអោយបានដឹងថា គឺមានសមត្ថកិច្ចចុះព័ទផ្ទះគាត់ បម្រុងនឹងចាប់គាត់ ពិតប្រាកដមែន។​
 
នៅរសៀលថ្ងៃទី ១៦ ខែមិថុនាឆ្នាំ២០២២ អង្គភាពយើងខ្ញុំ បានសម្ភាសន៍ជាមួយលោក យុគ សារ៉ាត់ អធិការស្រុកគីរីវង់ តាមរយៈលេខទូរស័ព្ទទាក់ទិននឹងករណីខាងលើ លោកបានតបវិញមកថា ពិតជាមានករណីសមត្ថកិច្ចចុះទៅផ្ទះនោះមែន ដោយសារមានដីកាចាប់ខ្លួនពីតុលាការ ទាក់ទិននឹងរឿងដីធ្លី។​
 
ក្រោយមក នៅវេលាម៉ោង 2:02 នាទីរសៀល ខែឆ្នាំដដែល អង្គភាពយើងក៏បានសម្ភាសន៍បន្តរ​ទៅលោកស្នងការខេត្តតាកែវចំពោះករណីខាងលើ លោកបានតបយ៉ាងខ្លីវិញថា លោកមិនបានដឹងទេចំពោះរឿងនេះបើមានដីការចាប់ខ្លួនមែន គឺមិនរំលងលោកឡើយ តែចំពោះករណីមួយនេះលោកពិតជាមិនបានដឹងពិតមែន។​
 
មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីលោកអធិការស្រុកគីរីវង់ថាមានដីការចាប់ខ្លួន ចំណែកលោកស្នងការ លោកថាមិនដឹង? 
 
អង្គភាពយើង កំពុងតែព្យាយាម ទំនាក់ទំនងទៅស្ថាប័ណ្ណតុលាការ ខេត្តតាកែវ ដើម្បីសួរព័ត៌មានលំអិតទាក់ទិននឹងរឿងនេះបន្ថែម។ 

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង