ប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ចស្រុកគិរីវង់ទៅតុលាការពីបទ៖ រំលោភលំនៅដ្ឋាន

ប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ចស្រុកគិរីវង់ទៅតុលាការពីបទ៖ រំលោភលំនៅដ្ឋាន
 
តាកែវ៖លោក ហែម សីហបូរ៉ា មុខរបរមន្ត្រីនគរបាលស្រុកគិរីវង់ និងបក្ខពួករងបណ្ដឹងពីពលរដ្ឋមួយទៅតុលាកាភ្លាមៗក្រោយដឹកនាំកម្លាំងចម្រុះទៅព័ទ្ធផ្ទះចាប់ប្រជាពលរដ្ឋដោយគ្មានបង្ហាញដីកា។
នេះយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ របស់លោកស្រី ង៉ោយ ណី ដែលឣង្គភាពយើងខ្ញុំទទួលបាន។
 
បណ្ដឹងដដែលបានឲ្យដឹងថា៖កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ម៉ោង១០ និង១០នាទីព្រឹក មានកម្លាំងសមត្ថកិច្ចចម្រុះស្រុកគិរីវង់មួយក្រុមមានគ្នាប្រមាណ១០នាក់ជិះរយថន្តសារ៉ែន១គ្រឿង និងម៉ូតូនគរបាល៣គឿងបានចុះព័ទ្ធសម្រុកចូលផ្ទះលោកស្រីស្ថិតនៅភូមិភ្ញាស ឃុំឣង្គប្រាសាទ ស្រុកគិរីវង់ ដោយឣះឣាងថាមកចាប់ខ្លួនលោកស្រីទៅដាក់ពន្ធនាគារ មិនបានបង្ហាញឯកសារដីកាឡើយ។
 
សូមជម្រាបជូនថា៖កម្លាំងសមត្ថកិច្ច​ទាំងនោះដឹកនាំដោយលោក ហែម សីហបូរ៉ា គឺមានស្លៀកពាក់ ឯកសណ្ឋានខ្លះ សុីវិលខ្លះ ហើយត្រូវបានដកថយភ្លាមៗ បន្ទាប់ពីម្ចាស់ផ្ទះ សួរនាំរកដីកាពីតុលាការ។​
 
ក្រោយឃើញមានភាពមិនប្រក្រតីរបស់លោក ហែម សីហបូរ៉ានិងបក្ខពួកសម្រុកចូលផ្ទះលោកស្រីគ្មានការជូនដំណឹងនិងគ្មានការឣនុញ្ញតិដោយឣយុត្តិធម៌បែបនេះ លោកស្រីសម្រេចចិត្តដាក់ពាក្យបណ្ដឹងលោក ហែម សីហបូរ៉ា និងបក្ខពួកទៅតុលាការ ដោយទាមទារសំណងជម្ងឺចិត្ត១០មុឺនដុល្លារ និងសំណូមពរផ្តន្ទាទោសលោក ហែម សីហបូរ៉ា និងបក្ខពួកតាមច្បាប់ ។
 
ក្នុងសំណុំរឿងនេះអង្គភាពយើងក៏បានសម្ភាសន៍ទៅលោកស្នងការខេត្តតាកែវចំពោះករណីខាងលើ លោកបានតបយ៉ាងខ្លីវិញថា លោកមិនបានដឹងទេចំពោះរឿងនេះបើមានដីការចាប់ខ្លួនមែន គឺមិនរំលងលោកឡើយ តែចំពោះករណីមួយនេះលោកពិតជាមិនបានដឹងពិតមែន។​
 
ខណ:លោក យុគ សារ៉ាត់ ឣធិការស្រុកគិរីវង់បានតបតាមរយ:កិច្ចសម្ភាសន៍ថា ពិតជាមានករណីសមត្ថកិច្ចចុះទៅផ្ទះនោះមែនដោយសារមានដីកាចាប់ខ្លួនពីតុលាការទាក់ទិននិងរឿងដីធ្លី។
 
តេីការអនុវត្តនីតិ​វិធី ខ្លះពាក់ឯកសណ្ឋាន​ ខ្លះពាក់ស៊ីវិល​ ត្រង់ចំណុចនេះពលរដ្ឋគាត់ថាបែងមិនចែកមិនដាច់(ខុសច្បាប់)? 
 
 មហាជនពិតជាមានការងឿយឆ្ងល់យ៉ាងខ្លាំងចំពោះទង្វើរបស់លោក ហែម សីហបូរ៉ា និងបក្ខពួក ហេតុឣ្វីបានជាធ្វើការរំលងថ្នាក់លើឣញ្ចឹងឬលោកមានផលប្រយោជន៍ត្រូវដងត្រូវផ្លែគ្នាជាមួយនរណាឲ្យប្រាកដបានជាព្រហើនបែបនេះ?
លោកស្រីសូមសំណូមពរដល់តុលាការនិងថ្នាក់ដឹកទាំងជួយជួយរកយុត្តិធម៌ដល់រូបលោកស្រីនិងក្រុមគ្រួសារផង៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់