ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងប្រធានក្រុមប្រឹក្សាឃុំមហាខ្ញូង ស្រុកកោះសូទិន

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងប្រធានក្រុមប្រឹក្សាឃុំមហាខ្ញូង ស្រុកកោះសូទិន
 (កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងប្រធានក្រុមប្រឹក្សាឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បេក្ខភាពប្រធានក្រុមប្រឹក្សាឃុំមហាខ្ញូង លោក ហម ម៉ាដា បានជម្រាបជូនអង្គពិធី ពីសភាពការណ៍ និងការវិវត្តន៍ក្នុងឃុំមហាខ្ញូង ទាំងមូល ដំណើរការទៅយ៉ាងល្អ ក្នុងនោះអាជ្ញាធរដែនដីបានពង្រឹងការងារបំរើប្រជាពលរដ្ឋនៅមូលដ្ឋានឃុំមហាខ្ញូង ដោយមានកិច្ចសហការល្អពីក្រុមការងារថ្នាក់កណ្តាលបានចុះជាប់ជាប្រចាំ ដើម្បីជួយលើកផែនការតម្រង់ទិសដៅការងារភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរ។ ជាពិសេស លោកមេឃុំបានប្ដេជ្ញាថា នឹងបន្តពន្លឿនការងារអត្រានុកូលដ្ឋាន និងឯកសារផ្សេងៗ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ឯកឧត្តម លី វ៉ាន់ហុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំមហាខ្ញូង មានប្រសាសន៍ថា សមិទ្ធផលទាំងឡាយដែលឃុំសម្រេចបាននាពេលនេះ គឺដោយសារតែកិច្ចខិតខំប្រឹងប្រែង និងសហការល្អ រក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន អ្វីដែលសំខាន់ថែមទៀតនោះត្រូវបន្តសាមគ្គីភាពរឹងមាំ ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ កាន់តែរីកចម្រើនបន្តទៅមុខទៀត។
ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងការកោតសរសើរចំពោះកិច្ចសហការល្អរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន ដែលសម្រេចអនុវត្តន៍បានលទ្ធផលការងារបានយ៉ាងល្អប្រសើរ។ និងបានក្រើនរំលឹកអាជ្ញាធរដែនដី ជាពិសេសលោកមេឃុំ ដែលទើបនិងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី០៥ នេះ គឺចាំអោយច្បាស់នូវការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានអនុសាសន៍សង្កត់ធ្ងន់ទៅកាន់មន្រ្តីមូលដ្ឋាន មានមេឃុំ-ចៅសង្កាត់, ស្មៀនឃុំ-សង្កាត់,មេប៉ុស្តិ៍ប៉ូលីស-ប៉ុស្តិ៍រដ្ឋបាល និងមេភូមិ ត្រូវផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋជាចាំបាច់ខិតខំដោះស្រាយជូនប្រជាពលរដ្ឋ សេវាសាធារណៈនេះជាចំណុចដែលប្រជាពលរដ្ឋត្អូញត្អែរថាមានការផ្ដល់ភាពយឺតយ៉ាវជូនពួកគាត់។
ឯកឧត្តម បន្តថា ការជួបជុំគ្នាក្នុងថ្ងៃឡើងវិញបាន គឺដោយសារការគោលនយោបាយចាក់ស្រោច វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ ឥតគិតថ្លៃនៅទូទាំងប្រទេសដោយជោគជ័យ ទើបអាចបើកប្រទេស និងលើគ្រប់វិស័យ ឡើងវិញដូចថ្ងៃនេះ ។ ដូច្នេះគឺជាការអនុវត្តន៍គោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលអាចនិយាយបានថា នេះជាជីវិតទី៣របស់ប្រជាជនកម្ពុជា។ នៅក្នុងបណ្តាប្រទេសអាស៊ាន កម្ពុជាត្រូវបានគេចាត់ទុកថាលេខ១ ដែលបានធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនបានច្រើនជាងទេ ហើយនៅលើពិភពលោកជាប់លេខពីរ។ តែទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាកុំភ្លេចការពារខ្លួន កុំអោយឆ្លងជំងឺកូវីដ-១៩ ព្រោះជំងឺនេះគឺនៅមានភាពកាចសាហាវ។ នៅក្នុងឱកាសពិធីសំណេះសំណាលក្នុងឃុំមហាខ្ញូងនេះដែរ សម្រាប់ក្រុមគ្រូពេទ្យស្មគ្រូពេទ្យស្ម័គ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ នឹងបន្តចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ រួមទាំងការផ្តល់វែនតា និងការពិនិត្យ ដកធ្មេញដោយឥតគិតថ្លៃក្នុង១ខែម្តង១ឃុំ។ ជាមួយនេះ ក្នុងស្រុកកោះសូទិនមានឡានពេទ្យចំនួន២គ្រឿងទុកសម្រាប់ដឹកអ្នកជំងឺ ហើយថ្លៃដឹកទៅកាន់មន្ទីរពេទ្យ លោក ខៀវ កាញារីទ្ធ ជាអ្នកចេញឱ្យដើម្បីចូលចែករំលែកការលំបាករបស់នៅពេលជួបបញ្ហា។
ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រកាសថាសំរាប់ ស្រ្តីដែលសំរាលកូន គ្រួសារដែលមានសមាជិកគ្រួសារទទួលមរណៈភាព ដោយមូលហេតុផ្សេងៗ និងជូនថវិកាចំនួន១០ម៉ឺនរៀល មិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ។
ឯកឧត្តម បានធ្វើការផ្តាំផ្ញើដល់ដល់អាជ្ញាធរដែនដី និងមន្រ្តីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តន៍ការងារ ភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យមានប្រសិទ្ធភាព និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលបានដាក់ចេញ អំពើលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ។ ក្នុងឪកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានជូនថវិកាដល់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងប្រសិទ្ធពរជ័យដល់ ថ្នាក់ដឹកនាំ សមាជិកសមាជិការ និង បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែពុទ្ធពរបួនប្រការ កុំបីឃ្លាឃ្លាតឡើយ ៕

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង