ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបិទសន្និបាតលើកទី១របស់់វេទិកាសន្តិភាពនៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងសមាជិករដ្ឋសភា ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា ហើយជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអញ្ជើញជាអធិបតីបិទសន្និបាតលើកទីនៃវេទិកាសន្តិភាពដែលប្រារព្វធ្វើនៅទឹកដីខេត្តសៀមរាបដោយមានសមាជិក សមាជិកា ចូលរួមចំនួន១,០០០នាក់។
 
វេទិកាសន្តិភាពកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាល ដែលបានផ្តួចផ្តើមឡើងពីឆន្ទៈរបស់ក្រុមយុវជន និងប្រជាពលរដ្ឋខ្មែរ ជាអ្នកស្រឡាញ់សន្តិភាព ស្គាល់អំពីតម្លៃពិតប្រាកដ នៃសន្តិភាព និងប្តេជ្ញាការពារសន្តិភាពយ៉ាងមុតមាំដែលបានមកពីការលះបង់ពិកម្មតស៊ូដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកបានខិតខំប្រឹងប្រែងស្វែងរកដោយលំបាកយកមកផ្តល់ជូនប្រជាពលរដ្ឋខ្មែរ។
 
វេទិការសន្តិភាពកម្ពុជា បង្កើតឡើងក្នុងគោលបំណងរៀបចំឱ្យមានវេទិកាសាធារណៈ សម្រាប់ប្រជាពលរដ្ឋស្ថិតនៅក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ សម្រាប់សិស្សនៅតាមវិទ្យាល័យ និងសម្រាប់និស្សិតនៅមហាវិទ្យាល័យនានា ដើម្បីផ្សព្វផ្សាយពន្យល់ឱ្យប្រជាពលរដ្ឋ និងយុវជនខ្មែរ សិស្ស និស្សិតយល់ដឹងពីឬសគល់នៃដំណើរប្រវត្តិដ៏លំបាកអំពីការកសាងសន្តិភាព អំពីតម្លៃសន្តិភាព និងផលប្រយោជន៍នានាដែលទទួលបានពីសន្តិភាព ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះមគ្គុទេសក៍សន្តិភាព និងភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
 
វេទិកាសន្តិភាព គឺបានរយៈពេល១ឆ្នាំ ៥ខែ ដែលចំពេលស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា បាននឹងកំពុងរាតត្បាតយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែ វេទិកាសន្តិភាពកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌របស់ខ្លួនជាច្រើននៅតាមបណ្តារាជធានី-ខេត្តនានា ជាដើម។
 
សូមរំលឹកជូនថា ៖ នៅក្នុងពិធីបើកមហាសន្និបាតនេះ គឺបានប្រារព្វធ្វើមួយថ្ងៃពេឡដោយពេលព្រឹកក្រោមអធិបតីភាព លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា (វ.ស.ក) ខណៈពិធីបិទនៅរសៀលថ្ងៃទី៧ ខែកក្កដានេះដែរ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់