អុញនោះ!ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងមន្រ្តីក.ប.បខេត្តកណ្ដាលទៅACU

អុញនោះ!ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងមន្រ្តីក.ប.បខេត្តកណ្ដាលទៅACU
 ចេញផ្សាយ៖១៤/០៧/២០២២
កណ្ដាល៖យោងពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ម្ចាស់ដេប៉ូប្រេងឥន្ទនៈប្រមាណ៤២ដេប៉ូបានដាក់ពាក្យប្ដឹងលោក តូច ចៅកុយ តួនាទីមន្ត្រីក.ប.ប ខេត្តកណ្ដាល ទៅអង្គភាពប្រឆាំងអំពើពុករលួយ ករណីចុះអនុវត្តការងារនិងគៀបសង្កត់ពិន័យម្ចាស់ដេប៉ូប្រេងដោយគ្មានវិក័យបត្រនិងករណីខ្លះចេញវិក័យបត្រដោយសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ដែលបានទាមទារជាក់ស្ដែងពីម្ចាស់ដេប៉ូ។
នេះបើយោងតាមប្រភពឯកសារច្បាស់ការមួយដែលអង្គភាពយើងខ្ញុំទទួលបាន។
 
ក្នុងបណ្ដឹងនោះបានរៀបរាប់ថា៖ កន្លងមកមន្ត្រី ក.ប.ប មិនដឹងចុះមកត្រួតពិនិត្យអ្វីឲ្យពិតប្រាកដនោះទេ ធ្វើការដោយគ្មានបង្ហាញច្បាប់ គឺប្រើច្បាប់និងពិន័យតាមតែមាត់របស់ពួកគាត់ រៀងរាល់ឆ្នាំសាលាខេត្តតែងតែជូនដំណឹងឲ្យម្ចាស់ដេប៉ូទាំងអស់មកដាក់ពាក្យសុំពិនិត្យដៃបាញ់ប្រេង និងវាស់ប្រេងរួចមន្រ្តីមាត្រាសាស្រ្តតែងតែចុះមកពិនិត្យនិងវាស់មិនដែលអាក់ខានទេ ។ ផ្ទុយទៅវិញពេលមន្រ្តីក.ប.ប.បចុះមកដល់គ្រាន់តែសួរនាំបន្តិចបន្តូច និងអនុវត្តការងារដោយបង្ខំតែម្ដងរួចប្រាប់ថា«សាំងមិនគ្រប់លីត្រ និងបាត់គុណភាព» ហើយបានធ្វើការសម្លុតគំរាមទារប្រាក់តែរាប់លានរៀលគ្មានការញញើតមាត់ និងហួសសមត្ថភាពម្ចាស់ដេប៉ូ ហើយបានទាមទារប្រាក់មិនដូចអ្វីដែលបានសរសេរក្នុងវិក័យបត្រឬជួលកាលពិន័យដោយមិនចេញវិក័យបត្រថែមទៀតផង ។
 
បណ្ដឹងដដែលបានឲ្យដឹងទៀតថា ៖ប្រសិនបើម្ចាស់ដេប៉ូមិនព្រមទៅបង់ប្រាក់តាមការទាមទារនោះទេ ពួកគាត់លើកហេតុផលផ្សេងៗនិងនិយាយតែរឿងគុកច្រវាក់ គំរាមបិទដេប៉ូ ចុះកាសែត និងកសាងសំណុំរឿងទៅកាន់តុលាការតែម្ដង ដោយគ្មានធ្វើកិច្ចសន្យាឬអប់រំណែនាំអ្វីឡើយ ដែលជាហេតុធ្វើឲ្យម្ចាស់ដេប៉ូទាំងអស់នៅខេត្តកណ្ដាលក្ដៅក្រហាយនិងរងការភ័យខ្លាច ខ្លះក៏ត្រូវខ្ចីលុយគេមកអោយ រីឯខ្លះទៀតត្រូវធ្វើការបង់រំលោះជាមួយក្រុមពួកគាត់ដូចជាការបង់រំលោះឡានឬជំពាក់លុយធានាគារអញ្ចើង ទើបពួកគាត់សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយតែម្ដង។
 
 លោក តូច ចៅកុយ មន្រ្តីក.ប.ប ខេត្តកណ្ដាល បានឲ្យអង្គភាពយើងដឹងថា«លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះ លោកអនុវត្តការងារមានព្រះរាជអាជ្ញានិងមន្រ្តីកូនចៅត្រឹមត្រូវ និងបានធ្វើរបាយការណ៍នៅមានចុះការងារ ហើយករណីនេះគឺជារឿងប្រឌិតឡើយដោយពួកខិលខួចមួយចំនួនធំដែលរកស៊ីកិបកេងលីត្រប្រជាពលរដ្ឋរួចមានការខឹងសម្បារដល់រូបលោកចុះចាប់ »។
 
លោកបានបន្ថែមទៀតថា៖ «ករណីនេះលោកក៏បានដឹងដែរឃើញមានការចុះផ្សាយតាមរយៈហង្សមាស ហើយលោកពុំបានដឹងពួកគាត់បានប្ដឹងចំពោះរូបលោកទៅអង្គភាពប្រឆាំងអំពើពុករលួយពិតមែនឬក៏អត់នោះទេ!»។នេះបើយោងកិច្ចសម្ភាសន៍រវាងអង្គភាពយើងខ្ញុំនិងលោក តូច ចៅកុយ តាមរយៈទូរសព្ទ័។
 
 
អង្គភាពយើងខ្ញុំបានព្យាយាមហៅទូរសព្ទ័ទៅកាន់ឯកឧត្តម ផាន អូន ប្រតិភូរាជដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.បំដើម្បីសុំសម្ភាសន៍ព័ត៌មានបន្ថែមជុំវិញបញ្ហាចោទប្រកាន់របស់ម្ចាស់ដេប៉ូតែមិនអាចទំនាក់ទំនងបាន និងបានផ្ញើសារសម្ភាសន៍តាមរយៈប្រពន្ធ័ Telegram ប៉ុន្តែមិនមានការឆ្លើយតប។
 
គួររំលឹកផងដែរថា៖មហាជនជាច្រើនប្រាកដជាបានដឹងហើយកន្លងមកក៏ធ្លាប់មានអាជីវករបានដាក់ពាក្យបណ្ដឹងមន្ត្រីក.ប.បជារឿយៗទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីធ្វើកាស៊ើបអង្កេតនឹងជួយរកយុត្តិធម៌ ជាក់ស្ដែងករណីប្រជាពលរដ្ឋលក់ចាប់ហួយក្នុងខេត្តបន្ទាយមានជ័យប្ដឹង ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទពាក់ពន្ធ័ករណីប្រព្រឹត្តអំពើពុករលួយ ចូលអង្គភាពប្រឆាំងអំពើពុករលួយកាលពីខែកញ្ញា ឆ្នាំ២០២២១កន្លងទៅនិងកាលពីខែសីហា ឆ្នាំ២០២១ម្ចាស់ហាងម៉ាត់២៥០០រៀលបានប្ដឹងប្រធានការិយាល័យក.ប.បខេត្តស្ទឹងត្រែងនិងបក្ខពួកពីបទៈ កំហែងយក គំរាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់) ចូលសាលាដំបូងខេត្តស្ទឹងត្រែង៕
 

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង